Tangled



ខ្សែភាពយន្តគំនូរជីវចល កំប្លែង ឆ្នាំ២០១០
គេហទំព័រ​ ៖ ចុច​ត្រង់​នេះ (វីគីភីដៀ)
ប្រភេទឯកសារ ៖ អឹមខេវី ១បំណែក
ទាញ​យក (ដោយ​ផ្ទាល់) ៖ ចុច​ត្រង់​នេះ (៣៥៥ មេក.)



រ៉ាផាន់សុល ជា​ព្រះ​នាង​ដែល​ត្រូវ​បាន​យាយ​ចាស់​ម្នាក់​ចាប់​ពង្រត់​តាំង​ពី​ជា​ទារកពី​ព្រះ​មហាក្សត្រ​មួយ​អង្គ ។ នាង​ជាមនុស្ស​ដែល​មាន​សក់ទិព្វ អាច​ជប់​មនុស្ស​អោយ​មាន​សំរស់​ក្មេង​ជានិច្ច ឬ​ព្យាបាល​របួស និងរោគា​អោយ​សះស្បើយបាន ដែល​ជា​ហេតុ​នាំ​អោយ​ស្រ្តី​ជា​ម្តាយ​ចិញ្ចឹម​នោះ​ឃាំង​នាង​ទុក​លើវិមាន​មួយ​ក្នុងទី​កណ្តាល​ព្រៃ ។ ស្លេន​រ៉ាយដ័រ (យូជីន) ជា​ចោរ​ដែល​បាន​លួច​ម្កុដ​ពី​រាជវាំងជាមួយ​នឹង​ចោរ២នាក់ទៀត បាន​រត់ទៅ​ពួននៅ​វិមាន​របស់​រ៉ាផាន់សុល ។ អ្នកទាំង២​បាន​ព្រមព្រៀង​គ្នា​ថា រ៉ាផាន់សុល​នឹង​សង​ម្កុដ​ដែល​លាក់ទុក​អោយ​ស្លេន​វិញ ប្រសិនបើ​ស្លេន​បាន​ជូន​នាង​ទៅ​មើល​ពិធី​បង្ហោះគោម​នៅ​រាជវាំង ។ ដោយ​ខ្លាច​បាត់បង់​កូន​ចិញ្ចឹម​របស់​ខ្លួន ម្តាយ​ចិញ្ចឹម​របស់​រ៉ាផាន់សុល បាន​រួម​គ្នា​ជាមួយ​ចោរ២នាក់ដែល​ធ្វើការ​ជាមួយ​ស្លេន ប្រើកលឧបាយ​នាំ​យក​នាង​មកវិញ ។ ក្រោយពី​ត្រលប់​ពី​ពិធី​នោះ រ៉ាផាន់សុល​បាន​ភ្ញាក់​ខ្លួនដឹង​ថា​ខ្លួនជា​ព្រះ​នាង ប៉ុន្តែ​ត្រូវ​ម្តាយ​ចិញ្ចឹម​បង្ឃាំងនាង​ទុក ហើយ​បាន​ធ្វើ​ឃាតស្លេន​ពេល​គេ​មក​ជួយ​រំដោះ​នាង ។ រ៉ាផាន់សុល​បាន​សន្យា​ថា​នឹង​នាំ​ជាមួយ​ម្តាយ​ចិញ្ចឹម​នាងរហូត ជាថ្នូរ​នឹង​ការ​សង្គ្រោះជីវិត​ស្លេន ប៉ុន្តែ​ស្លេន​បាន​កាត់​សក់​នាង​ចោល ដែល​ធ្វើ​អោយ​គេនិង​ម្តាយ​ចិញ្ចឹម​របស់​រ៉ាផាន់សុល​ស្លាប់​ជាមួយ​គ្នា ។ ជាចុង​បញ្ចប់​ ស្លេន​បាន​រស់​ឡើង​វិញ​ដោយ​ទឹក​ភ្នែក​របស់​រ៉ាផាន់សុល ហើយ​ក៏​ត្រលប់​ទៅ​កាន់​រាជវាំង​វិញ​ដើម្បី​រស់​នៅ​ជាមួយ​មាតាបិតា​វិញ ។

No comments:

Post a Comment