The Princess and the Frog



ភាពយន្ត​គំនូរ​ជីវចល កំប្លែង ផ្សងព្រេង (ឆ្នាំ២០១០)
គេហទំព័រ​ ៖   ចុច​ត្រង់​នេះ (វីគីភីដៀ)
ប្រភេទឯកសារ ៖ ១បំណែក​ អឹមខេវី
ទាញ​យក (ដោយផ្ទាល់) ៖ ចុច​ត្រង់​នេះ (៣៦៨មេក.)



ត្យាណា ជាក្មេង​ស្រី​ក្រី​ក្រ​ម្នាក់​ដែល​ព្យាយាម​សន្សំ​លុយ​កាក់សេន​របស់​នាង​ក្នុង​បំណងបើក​​ភោជនីយដ្ឋាន​ផ្ទាល់​របស់​ខ្លួន ។ បន្ទាប់​មក នាង​បាន​ជួប​នឹង​កង្កែប​មួយ​ដែល​ចេះ​និយាយ ហើយ​បាន​តាំង​ខ្លួន​ថា​ជា​ព្រះ​អង្គ​ម្ចាស់ណាវីន ដែល​បាន​សុំអោយ​នាងថើប​ដើម្បី​រំលាយ​អាគម និងក្លាយខ្លួន​ជាមនុស្ស​វិញ ដោយ​សន្យា​ថា​នឹង​ផ្តល់​ប្រាក់​កាស​អោយ​នាង​សំរាប់​ដេញ​ថ្លៃ​យក​ទីតាំង​ហាង​ដែល​នាង​គ្រោង​ទុក ។ អ្វី​ៗប្រែប្រួល​ទាំង​អស់ ត្យាណាបែរជា​ក្លាយ​ខ្លួន​ជា​កង្កែប​ដែរ ហើយ​ក៏​បាន​រត់គេចជាមួយ​ព្រះអង្គម្ចាស់​ណាវី ដើម្បី​គេចពី​ការ​យាយី​ ។ បន្ទាប់មក​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់ពេល​ដែល​គ្រូ​អាគម​តាម​យាយី​ពួក​គេ​ម្តង​ទៀត ។ ពួក​គេ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ពិធី​អភិសេក​របស់​ព្រះអង្គ​ម្ចាស់​ក្លែង​ក្លាយ ក្នុងបំណង​សុំ​ការ​ថើប​សំរាប់​ព្រះអង្គ​ម្ចាស់​កង្កែបពី​កូន​ក្រមុំ​ដែល​ជា​មិត្ត​របស់​ត្យាណា ហើយជា​ចុង​ក្រោយ ព្រះអង្គ​ក៏​បាន​ក្លាយ​ជា​មនុស្ស​វិញ ហើយ​ត្យាណា​បាន​សំរេច​គោល​បំណង​ក្នុង​ការ​បើក​ភោជនីយដ្ឋាន​របស់​ខ្លួន ។

No comments:

Post a Comment