Adobe Photoshop Touch v1.1.1



ជា​អ្នក​កែ​លំអ​រូប​ភាព ហ្វ្រូតូ​សប​គឺ​ជា​កម្មវិធី​ដែល​អ្នក​គួរ​តែ​ប្រើប្រាស់ ។ ជាមួយ​ម៉ាស៊ីន​ថត វា​ទាម​ទារ​អោយ​អ្នក​បញ្ចូល​រូប​ភាពដែល​ថត​រួច​ចូល​ទៅ​ក្នុង​កុំព្យូទ័រ ទើបប្រើប្រាស់​កម្មវិធី​កែ​លំអ​តាម​ក្រោយ ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ទូរស័ព្ទ ឬ​បន្ទះ​កុំព្យូទ័រ​ដែល​អាច​ថត​រូប​បាន​ភ្លាមៗ អ្នក​មិន​គួរ​ចំណាយ​ពេល​បញ្ចូល​វា​ទៅ​ក្នុង​កុំព្យូទ័រ​នោះទេ ព្រោះ​វា​មាន​កម្មវិធី​សំរាប់​បរិក្ខារទាំង​២​ខាង​លើ​នេះ ដែល​អាច​អោយ​អ្នក​កែ​លំអ​រូប​ភាព​ភ្លាមៗ​បន្ទាប់​ពី​ថត​រួច ។

 

GRave Defense HD



ត្រៀ​ម​កង​ទ័ព​ និង​សព្វាវុទ្ធ​របស់​អ្នក ដើម្បី​ការ​ពារ​ទីតាំង និង​កំផែង ។

   


Fruit Ninja: Puss in Boots v1.0


 


ហ្វ្រ៊ីត​នីនចា សប្បាយ ! ភូសអ៊ីន​ប៊ូត ល្អ​មើល !
ចុះហ្វ្រ៊ីត​នីនចា ដោយភូសអ៊ីន​ប៊ូត នឹង​យ៉ាង​ម៉េច​ទៅ​វិញ ?

 

VMWare Workstation v.7.1.4 Build 385536


វី​អឹម​វែរវឺក​ស្តេសិន ៧ ជា​ជំនាន់​បន្ទាប់​ពី ៦ ដែល​ត្រូវ​បាន​កែ​លំអ​ផ្នែក​ជា​ច្រើន សំរាប់​បំពេញ​តំរូវ​ការ​របស់​អ្នក​ប្រើប្រាស់ក្នុងការងារ​ផ្សេងៗ​ដូចជា ការ​រចនា​រូបភាព ការ​លេង​ល្បែង​កុំព្យូទ័រ និង​ការ​កែ​ប្រែ​ភាព​យន្ត​ជា​ដើម ។

VMWare Workstation v6.0.0 Build 45731


សម័យ​ថ្មី​នេះ អ្វីៗ​ក៏​អាច​ធ្វើ​បានដែរ ! អ្នក​អាច​ធ្វើ​ដំណើរ​ការពហុ​​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ក្នុង​ពេល​តែ​មួយ នៅ​ក្នុង​កុំ​ព្យូទ័រ​តែ​មួយ ជាមួយ​វី​អឹម​វែរវឺក​ស្តេសិន ។ កម្មវិធី​នេះ​នឹង​ផ្តល់​អោយ​អ្នក​នូវ​ការ​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​នានា​ដោយ​បង្កើតផ្នែក​រឹង​សិប្ប​និម្មិត ដែល​មាន​ន័យ​ថាវា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្នែក​រឹង​របស់​កុំព្យូទ័រ​អ្នក​ដោយ​ផ្ទាល់ទេ ។ អ្នក​អាច​ប្រើប្រាស់ កែប្រែ ឬ​លុប​ចោល​ប្រព័ន្ធ​ដំណើរ​ការណ៍ណាមួយ​ដោយ​ងាយ​ស្រួល ដូច​គ្នា​ទៅ​នឹង​ការ​លុប​ចោល​ឯកសារ ឬ​ថត​ឯកសារ​ណាមួយ​ដូច្នោះ​ដែរ ។

Sony DVD Architecture Studio 5 Build 119



ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​កម្មវិធី​សំរាប់​ផលិត​ថាស​ប្ល៊ូ​រេ សូនី​ឌីវីឌី​អាខេថេច្ឆ័រស្ទូឌី​យ៉ូជា​ជំរើស​ដ៏​សក្តិ​សម ។
កម្មវិធី​នេះ​បាន​ភ្ជាប់មក​ជា​មួយ​នូវ​ប្រតិបត្តិ​ការដូចជា ការ​បង្កើត​ផ្ទាំង​គំរប ការ​បង្កើត​ផ្ទៃ​ជំរើស​និង​គ្រាប់​ចុច ការ​ផលិត​ថាសឯកសារ​ក្នុង​ល្បឿន​លឿន ... ។

Sony Vegas Movie Studio HD Platinum 10



សូនី​វីហ្កាស​មូវី​ស្ទូឌី​យូអេចឌីផ្លាទី​នាម ជា​កម្មវិធីសំរាប់​ផលិតភាពយន្ត​​ខ្នាតធំ​ដ៏​ប៉ិន​ប្រសប់ ។ មិន​ត្រឹម​តែ​មាន​ឧបករណ៍​ត្រី​ទស្សន៍​សំរាប់​កែ​លំអ​ភាព​យន្ត វាថែម​ទាំង​មាន​ប្រតិបត្តិ​ការណ៍​ជា​ច្រើន​ទៀត​ដែល​ជួយ​សំរួល​ដល់​ការ​កែ​ប្រែ​ពណ៌ ការ​ដាក់បញ្ចូល​គ្នា​ ការ​កែលំអ​សំលេង​ផងដែរ ។ អ្នក​អាច​បង្កើត​ចំណង​ជើង ហើយ​បង្ហោះ​ទៅ​គេហទំព័រ​យូធូប ឬ​បង្កើតជា​ថាស​ប្ល៊ូរេ​ក៏​បាន ។