ជំនួយ

១. វិធីទាញ​យក​ឯកសារ
   ក. ជា​ទូ​ទៅ តំណភ្ជាប់​សំរាប់​ទាញ​យក​គឺត្រូវ​បាន​ដាក់​នៅ​ពីពី​មុខ​ពាក្យ​ទាញ​យក នៅ​លើ​ពាក្យ​ថា ចុច​ត្រង់​នេះផ្នែកទី១វគ្គ១ដែល​អ្នក​អាច​ឈាន​ទៅ​ដល់​ការ​ទាញ​យក ដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យ​ទាំង​នោះ ។
   ខ. បន្ទាប់​មក អ្នក​អាចឃើញ​មាន​ផ្ទាំង​ទំព័រ​មួយ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែលទៅ​នឹង​ផ្ទាំង​ដូច​ខាង​ក្រោម ៖



   គ. សូម​រង់​ចាំ​បន្តិច (ប្រហែល ៥វិនាទី) នោះ​គ្រាប់​ចុច រំលង​ការ​ផ្សព្វផ្សាយ  នឹង​លេច​ឡើង​នៅ​ផ្នែក​ខាង​លើ​ចំហៀង​ខាង​ស្តាំ ដូច​បង្ហាញ​ក្នុង​រូប​ខាង​លើ ។ បន្ទាប់​ពី​អ្នក​ចុច​លើ​គ្រាប់​ចុច​នេះ អ្នក​នឹង​ឈាន​ទៅ​ដល់​ការ​ទាញ​យក ។
   ឃ. ប្រសិនបើ​តំណភ្ជាប់​សំរាប់​ទាញយក​របស់​ជា​តំណផ្ទាល់ នោះ​បន្ទាប់​បន្តិច​ពី​ចុច​លើ​គ្រាប់ចុច​ខាង​លើ ការទាញ​យក​នឹង​ចាប់​ផ្តើម​ភ្លាម (ប្រសិនបើ​អ្នក​បាន​ជួប​ទំព័រ​ដែល​បង្ហាញ​ថា អ្នក​ផ្តល់សេវាកម្ម​មាន​បញ្ហា សូម​សាក​ល្បង​ម្តង​ទៀតនៅ​ថ្ងៃ​ស្អែក ហើយ​ប្រសិនបើ​នៅ​តែ​មិន​អាច​ទាញ​យក​បាន​ដដែល សូម​បញ្ជាប់​ប្រាប់​ជង្រុក​តាម​រយៈ​ការ​បញ្ចេញ​មតិ ដើម្បី​ស្វែង​រក​តំណ​ថ្មី ។ 
   ង. ប្រសិនបើ​តំណភ្ជាប់​សំរាប់​ទាញ​យកជា​តំណ​បន្ត (មីដៀហ្វាយ័រ ...) នោះ​វា​នឹង​លេច​ចេញ​នូវ​ផ្ទាំង​ទាញ​យក​នៅ​គេហទំព័រ​មួយ​ទៀត ដែល​ជាចុង​បញ្ចប់ អ្នក​គ្រាន់តែចុច​លើ​គ្រាប់​ចុចទាញ​យក និង​រកទីតាំង​ទុក​បំណែក​នោះ ជា​ការ​ស្រេច ។ ប្រសិនបើ​ទំព័រ​ថ្មី​នេះ​បង្ហាញ​កំហុស​ឆ្គង ដែល​បណ្តាល​អោយ​អ្នក​មិន​អាច​ទាញ​យក​ឯកសារ​បាន សូម​ប្រាប់​ជង្រុក​តាម​ការ​បញ្ចេញ​មតិ នោះ​ជង្រុក​នឹង​រក​វិធី​ដើម្បី​អោយ​ការ​ទាញយក​លោក​ក្រោយ​ទទួល​បាន​ដូចបំណង ។

២. វិធី​បញ្ចូល​ឯកសារផ្នែក ជាឯកសារមូល​តែ១
វាមាន​វិធីច្រើន​យ៉ាង​ក្នុង​ការ​បញ្ចូល​គ្នាជា​ឯកសារ​តែ​មួយ ប៉ុន្តែខាង​ក្រោម​នេះជា​វិធី​សាស្រ្ត​ដ៏​ងាយ​ស្រួល​មួយ ៖
   ក. ចូល​ទៅ​ទាញ​យក​ដោយឥតគិតថ្លៃនូវកម្មវិធី ៧រូត នៅ​គេហទំព័រ​របស់​វា (សូម​ចុច​ត្រង់​នេះ) រួច​តំឡើង​វា​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការរបស់​អ្នក ។
   ខ. ត្រូវច្បាស់​ថា បណ្តុំ​ឯកសារ​ផ្នែក​ស្ថិត​ក្នុង​ថត​ដាក់​ឯកសារ​តែ​មួយ ។
   គ. ចុច​កណ្តុល​ស្តាំ​លើ​ឯកសារ​ផ្នែកទី១ ហើយ​នៅ​ក្នុងជំរើស ៧រូត សូម​រើស​យក ពន្លាត​ឯកសារ​ត្រង់​នេះ ។
   ឃ. ប្រសិនបើ​វា​មិន​ទាម​ទារពាក្យ​សម្ងាត់ ឬ​អ្នក​បាន​បញ្ចូល​វា​ត្រឹម​ត្រូវ​ហើយ ឯកសារ​ផ្នែក​ទាំង​នោះ​នឹង​រួម​ចូល​គ្នា ហើយ​បង្កើតជា​ឯកសារ​តែ១ ក្នុង​ថតឯកសារ​ជា​មួយ​គ្នា​នេះ ។

៣. កម្មវិធី​ជំនួយ
   ក. កម្មវិធី​បើកមើល​ឯកសារអាន
   ឯកសារភីឌីអែហ្វ ៖ អាដូបី រីឌ័រ (ឥតគិតថ្លៃ ៖ ចុចត្រង់នេះ)
   ឯកសារឌីចេវីយូ ៖ ឌីចេវីយូ វ្យូវ័រ (ឥតគិតថ្លៃ ៖ ចុចត្រង់នេះ)
   ខ. កម្មវិធី​បើកមើល​ឯកសារផ្សេងៗទៀត
   ឯកសារអាយអែសអូ ៖ កម្មវិធីអុលត្រាអាយអែសអូ (កម្មសិទ្ធិ) ឬ​កម្មវិធី ៧រូត (ឥតគិតថ្លៃ ៖ ចុចត្រង់នេះ)
   ឯកសារអាយ​អែសហ្ស៊ី ៖ កម្មវិធីអុលត្រាអាយអែសអូ (កម្មសិទ្ធិ)
   ឯកសាររ៉ា ឬហ្ស៊ីប ៖ ៧រូត (ឥតគិតថ្លៃ ៖ ចុចត្រង់នេះ)
   ឯកសារភាពយន្ត ឬទស្សនីយភាព​នានា ៖ កម្មវិធីអែមភីស៊ីស្តារ៍ (ឥតគិតថ្លៃ ៖ ចុចត្រង់នេះ) ឬកម្មវិធី​វីអែលស៊ី (ឥតគិតថ្លៃ ៖ ចុចត្រង់នេះ)