Adobe InDesign CS5 Premium



អ្វី​ៗ​នៅ​ក្នុង​ការ​រៀបចំ !
ទាំង​រូបភាព ! ទាំង​តួ​អក្សរ !


អាដូប៊ី អ៊ីន​ឌី​សាញ ជា​កម្មវិធី​ជំនួយ​ក្នុង​ការ​បង្កើតកាត​ប៉ូស្តាល់ ខិត​ប័ណ្ណ ទស្សនាវដ្តី កាសែត និង​សៀវភៅជាដើម ។

Office Suite 6.1



 
អុះហ្វីស​ស្យ៊ូត ៦.១ ជា​កម្មវិធី​សំរាប់​បើក​មើល កែ​ប្រែ និង​បោះ​ពុម្ព​ឯកសារ​ការិយាល័យ​ដែល​ពេញ​និយម​នានា​ដូច​ជា វឺត អេក្សែល និង​ផៅ​វឺផួញ​ជា​ដើម ។ 
   

Adobe Photoshop Touch v1.1.1



ជា​អ្នក​កែ​លំអ​រូប​ភាព ហ្វ្រូតូ​សប​គឺ​ជា​កម្មវិធី​ដែល​អ្នក​គួរ​តែ​ប្រើប្រាស់ ។ ជាមួយ​ម៉ាស៊ីន​ថត វា​ទាម​ទារ​អោយ​អ្នក​បញ្ចូល​រូប​ភាពដែល​ថត​រួច​ចូល​ទៅ​ក្នុង​កុំព្យូទ័រ ទើបប្រើប្រាស់​កម្មវិធី​កែ​លំអ​តាម​ក្រោយ ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ទូរស័ព្ទ ឬ​បន្ទះ​កុំព្យូទ័រ​ដែល​អាច​ថត​រូប​បាន​ភ្លាមៗ អ្នក​មិន​គួរ​ចំណាយ​ពេល​បញ្ចូល​វា​ទៅ​ក្នុង​កុំព្យូទ័រ​នោះទេ ព្រោះ​វា​មាន​កម្មវិធី​សំរាប់​បរិក្ខារទាំង​២​ខាង​លើ​នេះ ដែល​អាច​អោយ​អ្នក​កែ​លំអ​រូប​ភាព​ភ្លាមៗ​បន្ទាប់​ពី​ថត​រួច ។

 

GRave Defense HD



ត្រៀ​ម​កង​ទ័ព​ និង​សព្វាវុទ្ធ​របស់​អ្នក ដើម្បី​ការ​ពារ​ទីតាំង និង​កំផែង ។

   


Fruit Ninja: Puss in Boots v1.0


 


ហ្វ្រ៊ីត​នីនចា សប្បាយ ! ភូសអ៊ីន​ប៊ូត ល្អ​មើល !
ចុះហ្វ្រ៊ីត​នីនចា ដោយភូសអ៊ីន​ប៊ូត នឹង​យ៉ាង​ម៉េច​ទៅ​វិញ ?

 

VMWare Workstation v.7.1.4 Build 385536


វី​អឹម​វែរវឺក​ស្តេសិន ៧ ជា​ជំនាន់​បន្ទាប់​ពី ៦ ដែល​ត្រូវ​បាន​កែ​លំអ​ផ្នែក​ជា​ច្រើន សំរាប់​បំពេញ​តំរូវ​ការ​របស់​អ្នក​ប្រើប្រាស់ក្នុងការងារ​ផ្សេងៗ​ដូចជា ការ​រចនា​រូបភាព ការ​លេង​ល្បែង​កុំព្យូទ័រ និង​ការ​កែ​ប្រែ​ភាព​យន្ត​ជា​ដើម ។

VMWare Workstation v6.0.0 Build 45731


សម័យ​ថ្មី​នេះ អ្វីៗ​ក៏​អាច​ធ្វើ​បានដែរ ! អ្នក​អាច​ធ្វើ​ដំណើរ​ការពហុ​​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ក្នុង​ពេល​តែ​មួយ នៅ​ក្នុង​កុំ​ព្យូទ័រ​តែ​មួយ ជាមួយ​វី​អឹម​វែរវឺក​ស្តេសិន ។ កម្មវិធី​នេះ​នឹង​ផ្តល់​អោយ​អ្នក​នូវ​ការ​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​នានា​ដោយ​បង្កើតផ្នែក​រឹង​សិប្ប​និម្មិត ដែល​មាន​ន័យ​ថាវា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្នែក​រឹង​របស់​កុំព្យូទ័រ​អ្នក​ដោយ​ផ្ទាល់ទេ ។ អ្នក​អាច​ប្រើប្រាស់ កែប្រែ ឬ​លុប​ចោល​ប្រព័ន្ធ​ដំណើរ​ការណ៍ណាមួយ​ដោយ​ងាយ​ស្រួល ដូច​គ្នា​ទៅ​នឹង​ការ​លុប​ចោល​ឯកសារ ឬ​ថត​ឯកសារ​ណាមួយ​ដូច្នោះ​ដែរ ។

Sony DVD Architecture Studio 5 Build 119



ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​កម្មវិធី​សំរាប់​ផលិត​ថាស​ប្ល៊ូ​រេ សូនី​ឌីវីឌី​អាខេថេច្ឆ័រស្ទូឌី​យ៉ូជា​ជំរើស​ដ៏​សក្តិ​សម ។
កម្មវិធី​នេះ​បាន​ភ្ជាប់មក​ជា​មួយ​នូវ​ប្រតិបត្តិ​ការដូចជា ការ​បង្កើត​ផ្ទាំង​គំរប ការ​បង្កើត​ផ្ទៃ​ជំរើស​និង​គ្រាប់​ចុច ការ​ផលិត​ថាសឯកសារ​ក្នុង​ល្បឿន​លឿន ... ។

Sony Vegas Movie Studio HD Platinum 10



សូនី​វីហ្កាស​មូវី​ស្ទូឌី​យូអេចឌីផ្លាទី​នាម ជា​កម្មវិធីសំរាប់​ផលិតភាពយន្ត​​ខ្នាតធំ​ដ៏​ប៉ិន​ប្រសប់ ។ មិន​ត្រឹម​តែ​មាន​ឧបករណ៍​ត្រី​ទស្សន៍​សំរាប់​កែ​លំអ​ភាព​យន្ត វាថែម​ទាំង​មាន​ប្រតិបត្តិ​ការណ៍​ជា​ច្រើន​ទៀត​ដែល​ជួយ​សំរួល​ដល់​ការ​កែ​ប្រែ​ពណ៌ ការ​ដាក់បញ្ចូល​គ្នា​ ការ​កែលំអ​សំលេង​ផងដែរ ។ អ្នក​អាច​បង្កើត​ចំណង​ជើង ហើយ​បង្ហោះ​ទៅ​គេហទំព័រ​យូធូប ឬ​បង្កើតជា​ថាស​ប្ល៊ូរេ​ក៏​បាន ។

Microsoft Office Mac 2011

អាតាប៉ិនេះផ្សព្វ​ផ្សាយ​តែ​កម្មវិធី​សំរាប់​ម៉ាយក្រូសូហ្វ​វីនដូ ! មិនដែល​ចុះ​ផ្សាយរបស់ណា​អំពីម៉ាក់អូអែសសោះ ! អត់សុខចិត្តទេ !
កុំតូចចិត្ត​តូច​ថ្លើម​អី ! ដើម្បី​ជា​ការ​លួង​ចិត្ត ខ្ញុំ​សូម​នាំ​មក​ជូនអ្នក​នូវម៉ាយក្រូសូហ្វម៉ាក់អុសហ្វីស ២០១១ ដែល​ជា​កម្មវិធី​ការិយាល័យ​របស់​ម៉ាយក្រូសូហ្វ សំរាប់ម៉ាក់អូអែស ។ ហើយ​សូម​កុំ​អាក់អន់ស្រពន់​ចិត្ត​ធ្វើ​អ្វី ! បន្តិច​ទៀត​កម្មវិធី​សំរាប់​ម៉ាក់​អូអែស​ក៏​នឹង​មាន​ផ្សព្វ​ផ្សាយ​ច្រើន​ដែរ ។

Emergency Boot CD 9.5


អូ ! កុំព្យូទ័រ​សំលាញ់ ឯង​យ៉ាង​ម៉េចទៅ​ហើយ !? អូ ! ឯកសារ​ខ្ញុំ ! នៅ​លើ​ដេសថប !
គ្មាន​បញ្ហា​ទេ ! ប្រសិនបើ​អ្នក​ជួប​​ភាពចៃដន្យ​ណាមួយ​ដែល​កុំព្យូទ័រ​របស់អ្ន​កស្រាប់តែ​លែង​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អីមឺចិនស៊ីប៊ូត​ស៊ីឌីអាច​ជួយ​អ្នក​បាន ។ ជាមួយ​នឹង​វា​ អ្នក​អាច​ស្រោច​ស្រង់​ឯកសារ​មក​វិញ​បាន ១០០% (ត្រូវ​បាន​ណែ​នាំ​អោយ​ទាញយក​ទុក​ សំរាប់​អ្នក​ប្រើ​ប្រាស់​ម៉ាយក្រូសូហ្វ​វីនដូ ដែល​ត្រូវ​បាន​គេ​ស្រង់ស្ថិតិ​ថាមាន​ការ​ឆ្គាំ​ឆ្គង​បច្ចេកទេស​ញឹកញាប់) ។

Faronics Deep Freeze 6.61.20 Workstation


កុំព្យូទ័រ​នឹង​ថ្មី​រៀងរាល់​ការ​ដំណើរ​ការ​សារឡើងវិញ !

នេះជា​ពាក្យ​ឃ្លា​បញ្ជា​បង្ហាញ​របស់​ឌីបហ្វ្រ៊ីស នៅ​ក្នុងគេហទំព័រ​របស់​ខ្លួន ។ ពិតណាស់ ជា​មួយ​នឹង​ប្រសិទ្ធិភាព​ខ្ពស់ ឌីបហ្វ្រ៊ីសហាក់ដូចជា​ធ្វើ​ការចំលង​ទុក​ប្រព័ន្ធប្រតិបត្តិ​ការ​របស់​កុំព្យូទ័រ​អ្នក ហើយ​បញ្ចូល​ទិន្នន័យ​នោះ​ទៅ​ទីតាំង​ដើម​របស់​វានៅពេល​ចាប់ផ្តើម​ដំណើរ​ការ​កុំព្យូទ័រ ។ អ្នក​ប្រើប្រាស់​ខ្លះ​ប្រើប្រាស់​កម្មវិធី​មួយ​នេះដើម្បី​ជា​របាំង​ការពារ​មេរោគ​នៅ​លើ​កុំព្យូទ័រ​ទៀត​ផង ។

Intuit QuickBook 2012 Professional


ការ​ងារ​ទូទាត់​សាច់​ប្រាក់ ជា​ការងារ​ដែល​ម្នាក់ៗ​តែង​ពោល​អំពី​ការ​នឿយ​ហត់ ព្រោះ​វា​ទាម​ទារ​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់ ។ ប្រសិន​បើ​អ្នក​ជួប​ជាមួយ​បញ្ហា​នេះ ឃ្វីក​បុក គឺ​ជា​កម្មវិធី​ដ៏​មាន​ប្រសិទ្ធិ​ភាព​សំរាប់​សំរាល​ការ​លំបាក​ទាំង​នោះ ។ ជាមួយនឹង​ជំនាន់ ២០១២ ឃ្វីកបុក​បាន​កែ​លំអ​ចំនុច​ខ្វះ​ខាត និងបន្ថែម​មុខងារ​ងាយ​ៗ​នានា ដើម្បី​អោយ​ការ​ងារ​កាត់តែ​រហ័ស និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។

Develop3D Magazine April 2012



ការ​បង្កើត​គំនូស​រូបភាព ឬ​អ្វីៗ​ដែល​មាន​ទំរង់​ជា​ត្រីទស្សន៍​កំពុង​តែ​ត្រូ​វបាន​ទទួល​ការ​ពេញនិយម​ជា​ខ្លាំង​ទូ​ទាំង​ពិភាព​លោក ។ អភិវឌ្ឍន៍​ត្រី​ទស្សន៍​ ជា​ទស្សនាវដ្តី​មួយ​ប្រភេទ​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ខែ​អំពី​បច្ចេក​ទេស​ក្នុង​ការបង្កើត​រូបភាព​ និងវត្ថុ​ត្រីទស្សន៍ ប្រកប​ដោយ​ភា​ពស្រស់​ស្អាត និងបាន​ណែ​នាំ​ផង​ដែរ​អំពី​កម្មវិធី​នានា​ដែល​កំពុង​ពេញ​និយម​សំរាប់​ការ​គូស​រូបភាព​ទាំង​នោះ ។


Folder Guard 8.3.1



នៅ​គេហដ្ឋាន របស់​របរ​មាន​តំលៃដូចជា​មាស​ប្រាក់ កែវកង ត្រូវ​បាន​គេ​គិត​ថែ​ទាំ​យ៉ាង​ខ្ជាប់​ខ្ជួន​ដោយ​ដាក់​ក្នុង​ហឹប ឬថត​ទូ​ចាក់​សោរ ឬ​ក៏​ទូរ​ដែក​ក៏​មាន​ដែរ ។ ក្រលេក​មក​មើល​របស់​របរ​មាន​តំលៃ​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​វិញ តើ​អ្នក​អាច​ការ​ពារ​វា​បាន​តាម​វិធីណា ? ហ្វុល​ដ័រ​ហ្កាត ជា​ឆ្មាំ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ការពារ​សម្បត្តិ​ទ្រព្យ​ក្នុង​កុំ​ព្យូទ័រ​បស់​អ្នក ដូច​ទៅ​នឹង​ទូរដែក​ដែរ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺតួអក្សរ​សំងាត់​តែ​ប៉ុណ្ណោះ ។ 

Adobe Flash Professional CS5.5




នៅ​ក្នុង​ទស​វត្សទី​៥០ ការ​ធ្វើ​គំនូស​ជីវចល​មាន​ការ​ពិបាក​ណាស់ គេ​ត្រូវ​គូស​រូប​ម្តង​១សន្លឹក​ៗហើយ​ដាក់​អោយ​វា​រត់​បន្ត​គ្នា​ទើប​បាន​ជា​គំនូរ​ជីវចល ។ ឆ្លង​មក​ដល់​សម័យ​កុំព្យូទ័រ​ថ្មីនេះ គេ​មាន​កម្មវិធី​អាដូបី​ហ្វ្លាស​​សំរាប់​ធ្វើ​គំនូស​ជីវ​ចល​យ៉ាង​ស្ទាត់​ជំនាញ និង​ចំណាយ​ពេល​ខ្លី ហើយ​អាច​ប្រើ​បាន​ទាំង​យ៉ាង​ច្រើន​ផ្នែក​មិន​ថាក្នុង​វិស័យ​ភាពយន្ត ឬសំរាប់​ដាក់​ក្នុង​គេហទំព័រ ឬ​ក៏​ប្រើ​ក្នុងកម្មវិធី​កុំព្យូទ័រ​មួយ​ផ្សេងទៀត​នោះទេ ។ ដូច្នេះ ប្រសិនបើអ្នក​ជា​អ្នក​អាជីព​ខាង​ផ្នែក​ខាង​លើ អ្នក​មិន​គួរ​មើល​រំលង​កម្មវិធី​ដ៏​មាន​ប្រយោជន៍​នេះឡើយ ។

AEC Magazine March - April 2012


បច្ចេក​វិទ្យា គឺ​ជា​អ្វី​ដែល​បាន​នាំ​អោយ​វិស័យ​សំណង់ ស្ថាបត្យ​កម្ម និងវិស្វកម្ម​រីក​ចំរើន​ឡើង ។ ទស្សនា​វដ្តី​អេអ៊ីស៊ី ជា​ទស្សនាវដ្តី​ដែល​ចេញ​ផ្សាយ​រៀង​រាល់​២ខែ​ម្តង ដែល​ផ្សព្វ​ផ្សាយ​អំពី​កម្មវិធី​ថ្មី​ៗ​សំរាប់​វិស្វករ ស្ថាបត្យករ និង​បច្ចេក​វិទ្យា​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​នឹង​វិស័យ​សាងសង់ ។

Feeding Frenzy 2



នេះ​ជា​ច្បាប់​ធម្មជាតិ​ដែល​បាន​កំណត់​មក​យូរមក​ហើយ គឺ អាធំស៊ី​អាតូច ។ ក៏​ដូច​ជាមនុស្ស​ដែរ ត្រី​ឆ្លង​កាត់​វ័យ​របស់​ខ្លួន​តាំង​ពី​កូន​ត្រី​រហូត​ដល់​មេត្រី ហើយ​ក្នុង​កំឡុង​ពេល​វិវត្តន៍ ត្រី​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចេះ​វិធី​រក​ចំណី ដែល​ទាំង​នេះអ្នក​នឹង​បាន​យល់​តាម​រយៈ​ការ​លេង​ល្បែង​មួយ​នេះ ។

Microsoft SQL Server 2005 Enterprise



ឈាន​មួយ​ជំហាន​ធំ​ប្រវែង​ប្រហែលមួយ​​តឹកពីម៉ាយ​ក្រូសូហ្វ​​អាកសេស្ស គឺ​អែស​ឃ្យូ​អិល​នេះ​ឯង ។ ប្រសិនបើ​អ្នក​ទំលាប់​លែង​ឈឺ​ក្បាល​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​អាកសេស្ស​ហើយ ចូរ​ប្តូរ​មក​សិក្សាហើយ​ប្រើប្រាស់​អែស​ឃ្យូអិល​វិញ​ទៅ សូម​ធានា​ថា​ឈឺ​ក្បាល​គ្មាន​ថ្ងៃ​ស្វាង​ឡើយ !

Intuit QuickBook 2010



"អូយ ! ក្រញ៉ាញ់​ខួរ​ណាស់ !" ជា​ពាក្យ​ដែល​គណនេយ្យករ​តែងតែ​ត្អូញ​ត្អែរ​ចំពោះ​មិត្ត​ភក្តិ​នៅ​បំណាច់​ខែ ។ ផ្លាស់​ប្តូរ​ទំលាប់​ធ្វើ​ការ​ងារ​ដ៏​លំបាក​របស់​អ្នក ដែល​ធ្លាប់​តែ​ប្រើ​អេកសែល ឬវឺតទៅ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ ហើយ​បែរ​​មក​ប្រើ​ឃ្វីក​ប៊ូក​វិញ​ទៅ ។ ខ្ញុំ​ធានា​ថានឹង​ក្រញាញ់​លើស​ដើមទៅទៀត ។

Corel After Shoot Pro 1.0.1.10

 

ខូរែល​អាហ្វធ័រហ្សត​ប្រូ ជាកម្មវិធី​ថ្មីមួយ​ដែល​ទើប​នឹង​ចេញ​លក់​ដោយ​ក្រុម​ហ៊ុនខូរែល ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សំរាប់​កែ​ប្រែ​រូប​ថត យ៉ាង​ស្ទាត់​ជំនាញ និងងាយ​ស្រួល ។ ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត​ថ្មី កម្មវិធី​មួយនេះត្រូវ​បាន​ទទួល​ស្គាល់​ជា​ខ្លាំង និងជាប់​ចំណាត់​ថ្នាក់​ក្នុង​ការ​ប្រើប្រាស់​ខ្ពស់​ផង​ដែរ ។

World of Goo



វាជា​ល្បែង​ដែល​ទាម​ទារ​ការ​គិត ទាមទារ​ការ​ប្រើ​ខួរក្បាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ។ ជាមួយ​នឹង​រចនា​បថ​នៃ​គំនូស​ប្លែកៗ វា​ជា​ល្បែង​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ប្រសិនបើ​អ្នក​មាន​បញ្ហា​ខួរ​ក្បាល​ពេល​គិត​ខ្លាំង អ្នក​មិន​គួរ​លេង​ល្បែង​នេះទេ ។

Bastion



ស្ថិត​ក្នុង​​ចំណាត់​ថ្នាក់​ខ្ពស់​មួយ​នា​ឆ្នាំ​២០១១ បេសិន​ជាល្បែង​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍ ។ តាមរយៈ​ការ​លេង​ល្បែង​នេះ អ្នក​នឹង​ត្រូវ​ប្រើ​ប្រាស់​អាវុធ​ជា​ច្រើន​ប្រភេទ​រួម​មាន​ញញួរ ដាវ ព្រួញ កាំភ្លើង ... ដើម្បី​ប្រយុទ្ធជាមួយ​មនុស្ស សត្វ និងបិសាយ ក្នុង​ការ​ស្វែង​រក​ស្នូល​របស់​ពិភព​របស់​អ្នក​ដែល​ត្រូវ​បាន​គេ​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​នោះ​មក​វិញ ។

Corel WordPerfect Office X5+




តើ​មាន​តែ​ម៉ាយ​ក្រូសូហ្វ​អូហ្វីស​ទេ​ឬ​ដែល​ប្រើ​សំរាប់​ការ​ងារ​ក្នុង​ការិយា​ល័យ ? ចំលើយ​នោះ​គឺ​មិន​មែនទេ ! ខូរែល​វឺត​ផឺហ្វីកត៍ ជា​កម្មវិធី​ដ៏​ប៉ិន​ប្រសប់​មួយ សំរាប់​ការងារ​ការិយាល័យ​ជាជាង​ម៉ាយ​ក្រូសូហ្វអូហ្វីស​ទៅទៀត ។ ស្ថិត​ក្នុង​ត្រកូល​ខូរែល សមត្ថភាព​របស់​វឺត​ផឺហ្វីកត៍​ ក៏​ខ្លាំង​ដូច​បង​ប្អូន​របស់​ខ្លួន​ដែរ ។

Sony ACID Pro 7.0a Build 536



សូនី​អេស៊ីអាយដីប្រូ ៧ ជា​កម្មវិធី​កែលំអ​សំលេង​ដ៏​ល្បីល្បាញ​មួយ ដែល​ត្រូវ​បាន​គេ​ប្រើ​ទូទាំង​ពិភព​លោក តាម​បណ្តាក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន ។ ជាមួយ​នឹង​មុខងារ​​​ដ៏​សំបូរ​បែបរបស់​អេស៊ីអាយដី ដែល​រួម​មាន​ការ​ថត​ពហុ​សំលេង ការ​កែ​ប្រែរលក​សំលេង​តាម​ក្រាហ្វីក ការ​កែប្រែ​សំលេង​ដោយ​ឡែក​តាម​ឧបករណ៍​ខុសៗគ្នា និងការ​ងារ​ជា​ច្រើនទៀត អ្នក​គួរ​តែ​ជ្រើស​រើស​កម្មវិធី​នេះ​ដើម្បី​ប្រើ​ប្រាស់​ហើយ​ ។

Women's Health Magazine - USA May 2012



សុខភាពនារី ក៏ដូច​សុខភាពបុរស​ដែរ ជាទស្សនាវដ្តី​ដ៏​មាន​ប្រជា​ប្រិយភាព ដែល​មាន​លក់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ដែល​ចេញ​ផ្សាយ​ជារៀង​រាល់ខែ ។ សុខភាព​នារី​ និយាយ​អំពីការ​ថែរក្សារូប​រាង ទំនាក់ទំនង​ផ្លូវ​ភេទ សុខភាព ម្ហូបអាហារ ការ​ថែ​រក្សា​សំរស់ ការ​បញ្ចុះទំងន់ និង​ការ​បង្ហាញ​រចនា​បថ​នានា  ។

Men's Health Magazine - USA May 2012



សុខភាពបុរស ជាទស្សនាវដ្តី​ដ៏​មាន​ប្រជា​ប្រិយភាព ដែល​មាន​លក់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ដែល​ចេញ​ផ្សាយ​ជារៀង​រាល់ខែ ។ សុខភាព​បុរស និយាយ​អំពីការ​ថែរក្សារូប​រាង ទំនាក់ទំនង​ផ្លូវ​ភេទ សុខភាព ម្ហូបអាហារ ការ​បញ្ចុះទំងន់ និង​ការ​បង្ហាញ​រចនា​បថ​នានា ហើយ​ជា​មួយនឹង​ខែ​ឧសភានេះ ក្រប​ខាង​មុខ​របស់​វា​គឺ​ជា​តារា​សំដែង និង​ជាតារាចំរៀងបុរសឈ្មោះ ហ្សាក្ក អេហ្វ្រុន ។

Microsoft Windows XP SP3 Professional 32bit




ម៉ាយក្រូសូហ្វ​វីនដូ​អេកស៍ភី ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ដែល​បង្កើត​ដោយ​ក្រុម​ហ៊ុន​ម៉ាយក្រូសូហ្វ នៅ​ក្នុង​ឆ្នាំ​២០០១ សំរាប់​ដំណើរ​ការ​លើ​កុំព្យូទ័រ​ចល័ត និង​កុំព្យូទ័រ​អចល័ត ។​ ជាមួយ​កញ្ចប់សេវា​ទី៣ ដែល​បាន​ដាក់​អោយ​ប្រើ​នៅ​ឆ្នាំ​២០០៨ ម៉ាយក្រូសូហ្វ​វីនដូ​អេកស៍ភី​គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ដ៏​មាន​ឥទ្ធិពល និង​ប្រជាប្រិយភាព ។

Wrox Beginning JavaScript 4th Edition




សៀវភៅ​រៀន​កម្មវិធី​កុំព្យូទ័រ (ឆ្នាំ២០០៩)
គេហទំព័រ​របស់​ផលិតផល ៖ ចុច​ត្រង់​នេះ (ភាសាអង់គ្លេស)
ប្រភេទឯកសារ ៖ ភីឌីអែហ្វ ១បំណែក (៤៧មេក.)
ទាញ​យក (មីដៀហ្វាយ័រ) ៖ ចុច​ត្រង់​នេះ

Rio



ភាពយន្ត​គំនូរជីវចល កំប្លែង (ឆ្នាំ២០១១)
គេហទំព័រ​របស់​ផលិតផល ៖ ចុច​ត្រង់​នេះ (ភាសាអង់គ្លេស)
ប្រភេទឯកសារ ៖ អឹមខេវី ១បំណែក (៥៩៩មេក.)
ទាញ​យក (ដោយ​ផ្ទាល់) ៖ ចុច​ត្រង់​នេះ        

Microsoft Windows Server 2008 Datacenter Enterprise x86



កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍
គេហទំព័រ​របស់​ផលិតផល ៖ ចុច​ត្រង់​នេះ (ភាសាអង់គ្លេស)
ប្រភេទឯកសារ ៖ អាយអេសអូ ១បំណែក (១,៨ហ្គីក.)
ទាញ​យក (ដោយ​ផ្ទាល់) ៖ ចុច​ត្រង់​នេះ

Microsoft Expression Studio 4.0 Ultimate



កម្មវិធី​សរសេរ​ផ្ទាំង​ប្រសព្វ និង​សរសេរ​កម្មវិធី (សំរាប់​ម៉ាយ​ក្រូ​សូហ្វ វីនដូ)
គេហទំព័រ​របស់​ផលិតផល ៖ ចុច​ត្រង់​នេះ (ភាសាអង់គ្លេស)
ប្រភេទឯកសារ ៖ អាយអេសអូ ១បំណែក (២៨៤មេក.)
ទាញ​យក (ដោយ​ផ្ទាល់) ៖ ចុច​ត្រង់​នេះ

American Pie The Book of Love




ភាពយន្ត​កំប្លែង អាសអាភាស យុវវ័យ (ឆ្នាំ២០០៩)

គេហទំព័រ​របស់​ផលិតផល ៖ ចុច​ត្រង់​នេះ (ភាសាអង់គ្លេស)
ប្រភេទឯកសារ ៖ អឹមខេវី ១បំណែក (៦៤៦មេក.)
ទាញ​យក (ដោយ​ផ្ទាល់) ៖ ចុច​ត្រង់​នេះ

American Pie Beta House


ភាពយន្ត​កំប្លែង អាសអាភាស យុវវ័យ (ឆ្នាំ២០០៧)
គេហទំព័រ​របស់​ផលិតផល ៖ ចុច​ត្រង់​នេះ (ភាសាអង់គ្លេស)
ប្រភេទឯកសារ ៖ អឹមខេវី ១បំណែក (៥៩៥មេក.)
ទាញ​យក (ដោយ​ផ្ទាល់) ៖ ចុច​ត្រង់​នេះ

American Pie the Naked Mile


ភាពយន្ត​កំប្លែង អាសអាភាស យុវវ័យ (ឆ្នាំ២០០៦)
គេហទំព័រ​របស់​ផលិតផល ៖ ចុច​ត្រង់​នេះ (ភាសាអង់គ្លេស)
ប្រភេទឯកសារ ៖ អឹមខេវី ១បំណែក (៦៤៦មេក.)
ទាញ​យក (ដោយ​ផ្ទាល់) ៖ ចុច​ត្រង់​នេះ