Snow​ White and the Seven Dwarves



ភាពយន្ត​គំនូសជីវចល ឆ្នាំ​១៩៣៧ (ភាសាអង់គ្លេស)
ទំហំ ១១៨មេក. (១បំណែក អេវីអាយ)
ទាញ​យក ៖ ចុចត្រង់នេះ

ដំណើរ​រឿង​ចាប់​ផ្តើមពី​ព្រះនាង​ព្រិលស ដែល​មាន​មាតាចុង​ធ្វើ​បាប បន្ទាប់ពីព្រះបិតាសុគតទៅ ។ នាង​ត្រូវ​ធ្វើ​ការងារ​គ្រប់បែប​យ៉ាង ហើយ​ចុង​ក្រោយ​ នាង​ត្រូវ​បង្ខំចិត្ត​រត់​គេច​ពី​ការ​តាម​ធ្វើ​ឃាត​របស់​មាតា​ចុង ដោយ​សារ​តែ​នាង​មាន​សំរស់​ស្អាត​ជាង ។ ក្នុងដំណើ​ររត់គេចនោះ នាង​បាន​ទៅ​រស់នៅ​ជា​មួយ​មនុស្ស​តឿ ៧នាក់នៅ​ក្នុង​ព្រៃ ដែល​ពួក​គេ​ស្រលាញ់​នាង​ខ្លាំងណាស់ ។ បន្ទាប់​មក ដោយ​ដឹងពីទីកន្លែង​ស្នាក់​នៅ​របស់​ព្រិល​ស មាតា​ចុង​បាន​ក្លែង​ខ្លួន​ជា​យាយ​ចាស់​ ហើយ​នាំ​យក​ផ្លែ​ប៉ោម​ពុល​ទៅ​ប្រគល់អោយ​នាង​បរិភោគ ។ បន្ទាប់​ពី​ដឹង​រឿង​នេះ មនុស្ស​តឿ​ទាំង​ប្រាំ​បាន​តាម​ចាប់​ម្តាយ​ចុង​នោះ រហូត​នាង​រអិល​ធ្លាក់ស្លាប់ពី​លើ​កំពូល​ភ្នំ ខណៈព្រិល​ស​ស្ថិត​លង់លក់​ក្នុង​ដំណេក​ ដោយ​រង់ចាំ​ការ​ថើប​គ្រាដំបូង ដើម្បី​រស់​រាន​វិញ ។ ជា​ចុង​បញ្ចប់ ព្រះរាជ​បុត្រ​មួយ​អង្គ​ការ​បាន​មក​ថើប​នាង ហើយ​ព្រះនាង និងព្រះអង្គ​ក៏​រស់​នៅ​យ៉ាង​សុខ​សាន្ត​បន្ទាប់​ពី​រួចពី​បណ្តាសារ ។

No comments:

Post a Comment