Puss in Boots



ខ្សែភាពគំនូរជីវចលបែប​កំប្លែង (ឆ្នាំ២០១១ ជាភាសាអង់គ្លេស)
ទំហំ ៥៤៩មេក. (៤ បំណែក អឹមខេវី និង១៥០មេក. ក្នុង១បំណែក)


ឆ្មាពាក់ស្បែកជើងកវែង ជា​ភាព​យន្ត​គំនូរជីវ​ចល​ដែល​និយាយ​អំពី​ដំណើរ​រឿង​របស់​ឆ្មាមួយ​ក្បាល ។ ក្នុង​នាម​ជា​ពិរុទ្ធជន ឆ្មា​នេះ​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ដើម្បី​គេច​ផុត​អំពីការ​តាមចាប់ ដែល​ការពិត​ទៅ​គេ​មិន​មែន​ជា​អ្នក​ដែល​មាន​កំហុស​ទេ ។ បន្ទាប់ពី​បាន​ជួប​ឆ្មាញី​មួយ​ក្បាល ឆ្មានេះ​ក៏​បាន​ជួប​ជាមួយ​បង​ប្អូន​ធម៌​របស់​ខ្លួន ដែល​នាំ​អោយ​គេ​ជាប់​ពិរុទ្ធភាព​នេះ ហើយ​គេ​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​អោយ​ទៅ​ស្វែង​រកក្ងានពងជា​មាស ។ បន្ទាប់​ពី​បានជោគ​ជ័យ​ហើយ ទើប​គេ​ដឹង​ថា​ខ្លួន​ត្រូវ​ចាញ់​បោក​បង​ប្អូន​ធម៌​របស់​គេ​សារជាថ្មី ហើយ​ត្រូវ​បាន​ជាប់​គុក​នៅ​អតីត​ភូមិ​ដែល​គេ​បាន​រស់​នៅ​ជា​ក្មេង​កំព្រា ។ ជា​ចុង​បញ្ចប់ ក្រោយពីទទួល​ដំណឹង​ថា​នឹង​មាន​មេក្ងានយក្ស​មក​បំផ្លាញ​ភូមិដ្ឋាន​របស់​ខ្លួនដើម្បី​រក​កូន​វា គេ​បាន​រត់ចេញ​ពី​គុកហើយ​ទៅ​ជួយ​ប្រជាជន ដែល​ក្រោយ​មក​គេ​ក៏​បន្ត​ដំណើរ​ផ្សង​ព្រេង​តទៅ​ទៀត​ជា​មួយ​ឆ្មាញី ។

No comments:

Post a Comment