Teen Wolf Season 1

 
អត្ថាធិប្បាយ
ចចក​យុវវ័យ ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ភាគ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ចាក់បញ្ចាំង​នៅ​ក្នុងទូរទស្សន៍​តន្ត្រី​នាឆ្នាំ​កន្លង​ទៅ ។
ស្កត មេកខល ជា​សិស្ស​​សាលា​ដែលមាន​មិត្ត​ភ័ក្តិ​ជិត​ស្និត​ម្នាក់​ឈ្មោះ​ ស្តាយល៍ ។ នៅ​ថ្ងៃមួយ​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រែ​ ដើម្បី​ស្វែង​រក​សាក​សពមួយ​ចំហើង​ខ្លួន​ទៀត ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត ។ ជា​យថាហេតុ ស្កត ត្រូវ​បាន​មនុស្ស​ឆ្កែ​ព្រៃ​ខាំ​ត្រូវ​មួយ​ដង ហើយ​គេ​ក៏​បាន​រត់​គេច​ខ្លួន​បាន ។ នៅពេល​នេះ​ហើយ​ដែល​ស្កត​ចាប់​ផ្តើម​ប្រែ​ខ្លួន​ជា​មនុស្ស​ឆ្កែ​ព្រៃ ។
ដោយ​សារ​បំលាស់​ប្តូរ​នេះ ស្កត​បាន​ក្លាយ​ជាមនុស្ស​ដែលពូកែជាង​គេ​ក្នុង​ក្រុម​កីឡារបស់​ខ្លួន ដែល​មាន​មេក្រុម​របស់​គេ​តាម​ឈ្នានីស ។ ស្កត​ ចាប់​ផ្តើម​មាន​ទំនាក់ជាមនុស្ស​យុវតី​មិត្ត​រួម​ថ្នាក់​ម្នាក់ ដែល​ឪពុក​របស់​នាង និងក្រុម​គ្រួសារ​ជា​អ្នក​ប្រមាញ់​មនុស្ស​ឆ្កែ​ព្រៃ ខណៈ​នាង​មិន​បាន​ដឹង​ពី​រឿង​នេះទេ ។ ស្កត ដឹង​ថា​មាន​មនុស្ស​ឆ្កែ​ព្រៃ​ម្នាក់ទៀត​ឈ្មោះ ឌែរេក ដែល​គេ​នឹង​ត្រូវ​ពឹង​ពាក់​ក្នុង​ការ​គ្រប់​គ្រង​ការ​ប្រែ​កាយ​របស់​ខ្លួន​ខណៈខឹង និងខណៈ​ខែ​ពេញ​បរមី ។
ព័ត៌មាន​លំអិត
ផលិតករ ៖ ផលិតកម្ម អាល់ដែល​ស្ទាន
បរិច្ឆេទចាក់បញ្ចាំង ៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១១
រយៈពេលខ្សែភាពយន្ត ៖ ប្រហែល ៤០ នាទី ក្នុងមួយ​វគ្គ
ប្រភេទភាពយន្ត ៖ អភិនិហារ
ទំហំឯកសារ ៖ ខ្ទង់ ៦០ មេក. ក្នុងមួយ​ឯកស
តំណទាញ​យកវគ្គ១ វគ្គ២ វគ្គ៣ វគ្គ៤ វគ្គ៥ វគ្គ៦ វគ្គ៧ វគ្គ៨ វគ្គ៩ វគ្គ១០ វគ្គ១១ វគ្គ១២
ពាក្យសំងាត់ ៖ គ្មាន

No comments:

Post a Comment