Showing posts with label ទស្សនាវដ្តី. Show all posts
Showing posts with label ទស្សនាវដ្តី. Show all posts

Develop3D Magazine April 2012



ការ​បង្កើត​គំនូស​រូបភាព ឬ​អ្វីៗ​ដែល​មាន​ទំរង់​ជា​ត្រីទស្សន៍​កំពុង​តែ​ត្រូ​វបាន​ទទួល​ការ​ពេញនិយម​ជា​ខ្លាំង​ទូ​ទាំង​ពិភាព​លោក ។ អភិវឌ្ឍន៍​ត្រី​ទស្សន៍​ ជា​ទស្សនាវដ្តី​មួយ​ប្រភេទ​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ខែ​អំពី​បច្ចេក​ទេស​ក្នុង​ការបង្កើត​រូបភាព​ និងវត្ថុ​ត្រីទស្សន៍ ប្រកប​ដោយ​ភា​ពស្រស់​ស្អាត និងបាន​ណែ​នាំ​ផង​ដែរ​អំពី​កម្មវិធី​នានា​ដែល​កំពុង​ពេញ​និយម​សំរាប់​ការ​គូស​រូបភាព​ទាំង​នោះ ។


AEC Magazine March - April 2012


បច្ចេក​វិទ្យា គឺ​ជា​អ្វី​ដែល​បាន​នាំ​អោយ​វិស័យ​សំណង់ ស្ថាបត្យ​កម្ម និងវិស្វកម្ម​រីក​ចំរើន​ឡើង ។ ទស្សនា​វដ្តី​អេអ៊ីស៊ី ជា​ទស្សនាវដ្តី​ដែល​ចេញ​ផ្សាយ​រៀង​រាល់​២ខែ​ម្តង ដែល​ផ្សព្វ​ផ្សាយ​អំពី​កម្មវិធី​ថ្មី​ៗ​សំរាប់​វិស្វករ ស្ថាបត្យករ និង​បច្ចេក​វិទ្យា​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​នឹង​វិស័យ​សាងសង់ ។

Women's Health Magazine - USA May 2012



សុខភាពនារី ក៏ដូច​សុខភាពបុរស​ដែរ ជាទស្សនាវដ្តី​ដ៏​មាន​ប្រជា​ប្រិយភាព ដែល​មាន​លក់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ដែល​ចេញ​ផ្សាយ​ជារៀង​រាល់ខែ ។ សុខភាព​នារី​ និយាយ​អំពីការ​ថែរក្សារូប​រាង ទំនាក់ទំនង​ផ្លូវ​ភេទ សុខភាព ម្ហូបអាហារ ការ​ថែ​រក្សា​សំរស់ ការ​បញ្ចុះទំងន់ និង​ការ​បង្ហាញ​រចនា​បថ​នានា  ។

Men's Health Magazine - USA May 2012



សុខភាពបុរស ជាទស្សនាវដ្តី​ដ៏​មាន​ប្រជា​ប្រិយភាព ដែល​មាន​លក់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ដែល​ចេញ​ផ្សាយ​ជារៀង​រាល់ខែ ។ សុខភាព​បុរស និយាយ​អំពីការ​ថែរក្សារូប​រាង ទំនាក់ទំនង​ផ្លូវ​ភេទ សុខភាព ម្ហូបអាហារ ការ​បញ្ចុះទំងន់ និង​ការ​បង្ហាញ​រចនា​បថ​នានា ហើយ​ជា​មួយនឹង​ខែ​ឧសភានេះ ក្រប​ខាង​មុខ​របស់​វា​គឺ​ជា​តារា​សំដែង និង​ជាតារាចំរៀងបុរសឈ្មោះ ហ្សាក្ក អេហ្វ្រុន ។